អំពី Go Digital ASEAN

ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាល ដៃគូក្នុងស្រុក និងអ្នកស្ម័គ្រចិត្តទូទាំងតំបន់ គម្រោង Go Digital ASEAN ផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថលដល់ម្ចាស់អាជីវកម្មខ្នាតតូច និងនិយោជិក​ លើកកម្ពស់ពួកគេអោយចូលរួម និងបង្កើនឱកាសនៅក្នុងសម័យសេដ្ឋកិច្ចឌីជីថល។ ដៃគូអនុវត្តគម្រោងក្នុងស្រុកមានបទពិសោធន៍យ៉ាងច្រើនក្នុងការធ្វើការជាមួយសហគមន៍ជនបទ និង ក្រុមដែលងាយរងគ្រោះ រួមទាំង អ្នកជំនាញក្នុងវិស័យ និងឧស្សាហកម្មក្រៅប្រព័ន្ធរួមមាន វិស័យកសិកម្ម និងទេសចរណ៍។

គម្រោងបានចាប់ផ្តើមដំណាក់កាលទី១ក្នុងឆ្នាំ ២០២០ ដែលបានផ្តល់វគ្គបណ្តុះបណ្តាលដល់ម្ចាស់អាជីវកម្មខ្នាតតូច និង​មធ្យម (MSMEs) រួមទាំង និយោជិកប្រមាណ ២២៥,០០០ នាក់មកពីសហគមន៍រងគ្រោះ នៅក្នុងតំបន់អាស៊ាន​ ដោយផ្តោតសំខាន់លើស្រ្តី។ គម្រោងដំណាក់កាលទី២ នឹងពង្រីកវិសាលភាពរបស់ខ្លួន ដោយផ្តល់វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ និងស្របតាមគោលបំណងដល់សហគ្រាសធុនតូច មធ្យម និងនិយោជិករហូតដល់ 200,000 នាក់នៅក្នុងតំបន់លើចំណេះដឹងផ្នែកធុរកិច្ច ហិរញ្ញវត្ថុ ទីផ្សារឌីជីថល សុវត្ថិភាពលើប្រព័ន្ធអិនធឺណេត និងការកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត។

ផ្តល់វគ្គបំពាក់បំប៉នដល់អាជីវករខ្នាតតូច និង​មធ្យមចំនួន ១១៥,០០០នាក់លើកម្រិតមូលដ្ឋានជំនាញឌីជីថល

ផ្តល់វគ្គបំពាក់បំប៉នដល់អាជីវករខ្នាតតូច និង​មធ្យមចំនួន ២៥,០០០នាក់លើជំនាញឌីជីថលកម្រិតខ្ពស់

ភ្ជាប់ទំនាក់ទំនងរវាងអាជីវករខ្នាតតូច និង​មធ្យមចំនួន 60,000​ នាក់ ជាមួយដៃគូក្នុងតំបន់

When it comes to technology, I used to depend on my family for help. But now, I can go online by myself and I am confident to conduct business. Sillinphone's Testimonial.



លោកស្រី សុីលីហ្វូន ជាម្ចាស់ហាងចាប់ហួយតូចមួយនៅទីក្រុងវៀងចន្ទ ប្រទេសឡាវ។ ក្រោមវិធានការរិតបន្តឹង និងការ​បិទខ្ទប់ដើម្បីទប់ស្កាត់វីរុស COVID-19 ការលក់របស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំង។ អតិថិជន​បាន​​ទូរស័ព្ទ​ទៅ​គាត់​ផ្ទាល់​ដើម្បី​សួរ​រក​ជម្រើស​ដឹក​ជញ្ជូន ប៉ុន្តែ លោកស្រី សុីលីហ្វូន មិន​ដឹង​ពី​របៀប​ប្រើប្រាស់សេវាកម្មដឹកជញ្ជូនឡើយ។

តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលលើចំណេះដឹងផែនទីឌីជីថលរបស់គម្រោង Go Digital ASEAN លោកស្រីបានរៀនពីរបៀបរៀបចំសេវាកម្មដឹកជញ្ជូនសម្រាប់ហាង ហើយថែមទាំងបង្កើតគណនីបណ្តាញសង្គមមួយដែលអាចផ្សព្វផ្សាយទៅដល់អតិថិជនកាន់តែច្រើន។

កម្មវិធីនេះត្រូវបានអនុវត្តដោយអង្កការមូលនិធិអាស៊ី ដោយទទួលបានជំនួយឧបត្ថម្ភពីស្ថាប័ន Google.org ដែលជាស្ថាប័នមនុស្សធម៌របស់ ក្រុមហ៊ុន Google និងទទួលបានការ​គាំទ្រពី គណៈកម្មាធិការសម្របសម្រួលអាស៊ាន ដើម្បីអភិវឌ្ឍសហគ្រាសមីក្រូ ធុនតូចនិងមធ្យម (ACCMSME)។

គម្រោង Go Digital ASEAN ជាគំនិតផ្តួចផ្តើមមួយនៅក្រោម Future Skills Alliance ដែលជាសម្ព័ន្ធនៃអង្គការដៃគូពីវិស័យសាធារណៈ និងវិស័យឯកជនដែលធើ្វការរួមគ្នាដើម្បីផ្តល់ជំនាញនាពេលអនាគតយ៉ាងទូលំទូលាយដល់តំបន់ដែលខ្វះខាតបំផុត។

ចូលរួមជាមួយសហគ្រិនរាប់ពាន់នាក់ដូចជា Silinphone ដែលអាជីវកម្មរបស់ពួកគេបានរីកចម្រើន
ដោយចូលរួមក្នុងវគ្គបណ្តុះបណ្តាល Go Digital ASEAN។